View: 4618|Reply: 0

វិធីសាស្រ្តទាំង ៤ចំណុចរបស់ Bill Gates ក្នុងការអានសៀវភៅ

[Copy link]

24

Threads

30

Posts

444

Credits

Editor

Rank: 9Rank: 9Rank: 9

Credits
444
Post time 2018-09-12 11:58:17 | Show all posts |Read mode
វិធីសាស្រ្តទាំង៤ចំណុចរបស់ Bill Gates ក្នុងការអានសៀវភៅអោយងាយយល់និងឆាប់ចេះ
ថ្ងៃ​នេះ​ពួកយើង​ សូម​ធ្វើ​ការ​ចែក​រំលែក​នូវ​គន្លឹះ​ខ្លីៗ ៤​ចំណុច ពី​លោក​ Bill Gates ដែល​គាត់​តែង​តែ​អនុវត្តន៍​នៅ​ពេល​ដែល​គាត់​ធ្វើ​ការ​អាន​សៀវភៅ។ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​អាន​សៀវភៅដែរ​នោះ សាក​ល្បង​យក​វិធី​ខ្លីៗ​ទាំង​នេះ ទៅ​ប្រើ​ដែរ​ទៅ​មើល៎ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​របស់​លោក​អ្នក។

billgatesreading_credit_thegatesnotesllc3.jpg

១) ធ្វើ​ការ​កត់​ត្រា​ខ្លីៗ

លោក Bill Gates បាន​បញ្ជាក់​ថានៅ​រៀង​រាល់​ពេល​ដែល​លោក​អាន​សៀវភៅ លោក​តែង​តែ​ត្រូវ​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា លោក​ត្រូវ​តែ​ប្រមូល​អារម្មណ៍​អោយ​មូលដើម្បី​ធ្វើ​ការ​ប្រមូល​យក​ទិន្នន័យ​ និង​ពួកយើង​ដឹង​ថ្មីៗ​ ដែល​មាន​នៅ​ក្នុង​សៀវភៅយក​មក​ទុក​នៅ​ក្នុង​ខួរ​ក្បាល។ ដូច្នេះ​សម្រាប់​រូប​លោក​ផ្ទាល់ ដើម្បី​អោយ​ប្រាកដ​ថាខ្លួន​របស់​លោក​អាច​ទទួល​បាន​នូវ​ពួកយើង​ដឹង​ថ្មី​ទាំង​នោះ លោក​គឺ​តែង​តែ​ធ្វើ​ការ​កត់​ត្រា​ខ្លីៗពី​ចំណុច​សំខាន់​ណាមួយ​ដែល​លោក​ចាប់​អារម្មណ៍។
ក្នុង​ករណី​មួយ​ចំនួនដែល​សំណេរ​នៅ​ក្នុង​សៀវភៅ គឺ​មាន​ភាព​ខុស​គ្នា​ចំពោះ​ការ​យល់​ឃើញ​ផ្ទាល់​របស់​លោក ពេល​នោះ​លោក​ត្រូវ​ចំណាយ​ពេល​ច្រើនដើម្បី​អាន​សៀវភៅ​មួយ​ក្បាល​នោះ ពី​ព្រោះ​ថា​លោក​ត្រូវ​ធ្វើ​ការ​កត់​ត្រា​ខ្លីៗ​ជាច្រើនដើម្បី​ធ្វើ​ការ​វែកញែក​រវាង​គំណិត​របស់​ខ្លួន ជាមួយ​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នោះ។

២) បើ​សិន​ជា​ចាប់​ផ្ដើម ដាច់​ខាត​ត្រូវ​តែ​បញ្ចប់

នៅ​ត្រង់​ចំណុច​នេះលោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​លោក​ចាប់​ផ្ដើម​អាន​សៀវភៅ​មួយ​ក្បាល​ណា​ហើយ លោក​តែង​តែ​កំណត់​អោយ​ខ្លួន​ឯងទោះ​ជា​ប្រើ​ពេល​យូរ​ប៉ុណ្ណា ដាច់​ខាត​ត្រូវ​តែ​បញ្ចប់​ការ​អាន​សៀវភៅ​មួយ​ក្បាល​នោះអោយ​ខាន​តែ​បាន ​មុន​ពេល​លោក​ផ្លាស់​ប្ដូរ ឬ​ចាប់​ផ្ដើម​ទៅ​អាន​សៀវភៅ​មួយ​ក្បាល​ថ្មី​ទៀត។នេះ​គឺ​ជា​លក្ខ័ណ្ឌ​ផ្ទាល់​ខ្លួន​ដែល​លោក​កំណត់​អោយ​ខ្លួន​ឯង​អនុវត្តន៍ ហើយ​វា​គ្មាន​ការ​លើក​លែង​ឡើយ។
ត្រង់​ចំណុច​នេះប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា ការ​អាន​សៀវភៅ​គឺ​មិន​អាច​ ថ្ងៃ​នេះ​អាន​សៀវភៅ​មួយ​ក្បាល​នេះហើយ​ថ្ងៃ​ស្ងែក​ដូរ​ទៅ​អាន​សៀវភៅ​មួយ​ក្បាល​ផ្សេង​ទៀត ដោយ​មិន​បញ្ចប់​សៀវភៅ​ដំបូង​នោះ​ទេពីព្រោះ​ប្រសិន​បើ​ប្រិយមិត្ត​មិន​អាច​អនុវត្តន៍​បែប​នេះ​បាន នោះ​ការ​អាន​របស់​ប្រិយមិត្តគឺ​ហាក់​បី​ដូច​ជា​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដូច្នោះ​ដែរ។
the-best-books-i-read-in-2014_2014_1200px_v4.jpg

៣) លោក​ជ្រើសរើស​អាន​សៀវភៅ​ពិត ជា​ជាង​អាន​សៀវភៅ​អេឡិចត្រូនិច
សម្រាប់​ខ្លួន​លោក​ផ្ទាល់ដោយ​សារ​តែ​លោក​មាន​ទម្លាប់​ជាមួយ​នឹង​ការ​អាន​សៀវភៅ​ពិត​ទៅ​ហើយ លោក​គឺ​ចូល​ចិត្ត​អាន​សៀវភៅ​ពិតជាជាង​អាន​សៀវភៅ​អេឡិចត្រូនិច​នៅ​លើ​ឧបករណ៍​ផ្សេងៗ ដូច​ជា​ទូរស័ព្ទ​ឬ​កុំព្យូទ័រ។ ក៏​ប៉ុន្តែ​ក៏​មាន​ពេល​មួយ​ចំនួន​តិចតួច​ដែរ ដែល​លោក​ធ្វើ​ការ​អាន​សៀវភៅ​អេឡិចត្រូនិច​នៅ​លើ​កុំព្យូទ័រ​របស់​លោក ប៉ុន្តែ​វា​គឺ​ជា​ករណី​កម្រ​បំផុត។ហើយ​ជា​ពិសេស​នោះ លោក​បាន​លើក​ឡើង​ថា នៅ​ពេល​មុន​ចូល​ដំណេក ការ​ជ្រើសរើស​អាន​សៀវភៅ​ពិត​គឺ​ល្អ​ប្រសើរ​បំផុតសម្រាប់​លោកព្រោះ​វា​ធ្វើ​អោយ​លោក​គេង​លក់​បាន​ស្រួល​ បន្ទាប់​ពី​អាន​រួច។
៤) ទុក​ពេល​មួយ​ម៉ោង​អោយ​ខ្លួន​ឯង ហើយ​ផ្ដោត​ចំពោះ​ការ​អាន​តែ​មួយ​មុខ​គត់
ត្រង់​ចំណុច​នេះលោក​បាន​បញ្ជាក់​ថា នៅ​រៀងរាល់​ពេល​អាន​សៀវភៅ គឺ​លោក​នឹង​មិន​យក​ខួរ​ក្បាល​ទៅ​គិត​រឿង​ផ្សេង​នោះ​ទេហើយ​លោក​នឹង​ស្ថិត​នៅ​តែ​ម្នាក់​ឯង​ហើយ​ប្រមូល​អារម្មណ៍​ដើម្បី​ធ្វើ​ការ​អាន យ៉ាង​ហោច​ណាស់​ក៏​អោយ​បាន​មួយ​ម៉ោង​ដែរ។
ប្រិយមិត្ត​ត្រូវ​ដឹង​ថាដើម្បី​អោយ​ការ​អាន​របស់​លោក​អ្នក​ទទួល​បាន​នូវ​ប្រសិទ្ធភាព និង​លទ្ធផល​ខ្ពស់ ប្រការ​ចាំបាច់​បំផុត​នោះ​គឺ​ការ​ប្រមូល​អារម្មណ៍ហើយ​អាន​នូវ​សំណេរ​នីមួយ​ៗ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជាពិសេស​នោះ គឺ​យល់​ពី​អ្វី​ដែល​អ្នក​និពន្ធ​ចង់​និយាយដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ទេ នោះ​ការ​អាន​របស់​អ្នក​ប្រហែល​ជា​មិន​សូវ​ផ្ដល់​ផល​ចំណេញ​ប៉ុន្មាន​នោះ​ទេ។
ដូច្នេះ​អ្វី​ដែល​លោក​អ្នក​គួរ​ធ្វើ​គឺ​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់ ឬ​អង្គុយ​ក្នុង​បន្ទប់​ខ្លួន​ឯង ហើយ​អាន​សៀវភៅ​ដោយ​យក​ចិត្ត​ទុក​ដាក់ហើយ​ចំពោះ​ពេលវេលា​ដែល​សាក​សម​បំផុត​នោះ គឺ​តិច​បំផុត​ក៏​អោយ​បាន​មួយ​ម៉ោង​ដែរ ពីព្រោះ​អ្នក​មិន​អាច​អាន​សៀវភៅ​មួយ​ត្រឹម​៥ ឬ​ ១០​នាទី ហើយ​រត់​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​នោះ​ទេ។
សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង!សូមអរគុណ!

bill-gates-finished1.jpg

ប្រភព៖ BRIGHTSIDE.ME​
បកប្រែដោយ៖ KhmerHappy (Reiko)
រៀបរៀងដោយ៖ KhmerHappy (Reiko)

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2018-12-16 14:36 GMT+8 , Processed in 0.625521 second(s), 22 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list