View: 616|Reply: 0

ហ្គេម online ល្បីឈ្មោះខ្លះដែលបានចាប់គំនិតពីហ្គេម offline

[Copy link]

33

Threads

44

Posts

201

Credits

Full Member

Rank: 3Rank: 3

Credits
201
Post time 2017-08-19 11:24:22 | Show all posts |Read mode

សូម អញ្ជើញលោក អ្នក ចូល រួម រាប់ឈ្មោះហ្គេម online ល្បីៗ ដែល បាន ចាប់ គំនិតពីឈ្មោះហ្គេម offline។

Call Of Duty Online
ចំណុច គួរ ឲ្យ ចាប់ អារម្មណ៍ នៃហ្គេម Call of Duty Online គឺស្ថិតនៅត្រង់ ទម្រង់នៃការប្រយុទ្ធដែល បាន ធ្វើឡើងយ៉ាងល្អិតល្អន់ពីផ្នែកហ្គេមoffline ដែល ធ្វើឲ្យ អ្នក លេង ហ្គេម មាន ការនិយមចូលចិត្តខ្លាំង។ បើតាមការ សន្និដ្ឋាន របស់  អ្នក លេងហ្គេម ការ បាញ់កាំភ្លើងគឺមាន លក្ខណៈស្រួល ដោយ កាំភ្លើង មានការ ញ័រតិចតួច ដែល នាំឲ្យ អ្នក លេង ហ្គេម មាន អារម្មណ៍ថា ការ វាយប្រហារលើ     សត្រូវគឺលឿនជាងប៉ុន្តែពេល ត្រូវ វាយ តបវិញក៏ស្លាប់ឆាប់ជាង។ ប្រការនេះធ្វើឲ្យ ល្បឿនហ្គេម ត្រូវ បានពន្លឿននិង មាន លក្ខណៈប្រតិកម្មយ៉ាងខ្លាំង។
ទោះបីក្រាហ្វិកនៃហ្គេម នេះគឺមិនល្អឥតខ្ចោះនិង មិន អាច ប្រៀបជៀបជាមួយ នឹងហ្គេម Call Of Duty លើក មុនៗ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយ    នឹងMMOFPSផ្សេងទៀត វាក៏ល្អម្យ៉ាងដែរ។
Grand Theft Auto Online (GTA Online)
ដោយបាន យក គំនិត ពីហ្គេម GTA IV វ៉ើសឹនហ្គេម GTA V មាន   របបលេងតាម បណ្តាញខ្សែកពួរ ដែល បាន អភិវដឌ្ឍនឡើងដល់កំពូលនៃប្រណិតភាព។ ពិភពដ៏ ល្អមើល និង ពិតជាក់ស្តែង នៅ ក្នុង ហ្គេម GTA V នេះគឺ ជា កត្តា  មួយដែល ផ្តល់លក្ខណៈអំណោយផលដល់អ្នក ផលិតហ្គេមនេះ ឲ្យអភិវឌ្ឍវា ទៅជាហ្គេម Online។ តាម ពិត  GTA Online មិន មែន ជា វ៉ើសឹន មួយ ដោយឡែកទេ វាជា ផ្នែក លេង Online ដែល បាន ផ្សំបញ្ចូល ក្នុង GTA V។
នៅ ក្នុង ផ្នែក នេះ អ្នក លេង ហ្គេម អាច ធ្វើដំណើរ ដោយ ខ្លួន ឯងឬទៅ ជា    មួយ អ្នក លេង ដទៃ សហការជាមួយ គ្នាដើម្បីសម្រេច ភារកិច្ច។ ក្រៅពីនេះ អ្នក លេង អាច រួម ជាមួយមិត្តភ័ក្កធ្វើជា ក្រុម អនុវត្តភារកិច្ច ឬធ្វើសកម្មភាពផ្សេងៗទៀត។
The Elder Scrolls Online
The Elder Scrolls Online (ផលិតផលរបស់ក្រុមហ៊ុន Zenimax Online Studios ) ជា ហ្គេម ដែល មាន ការប្រកប រវាង កិច្ចការស្វែងរកនានាដោយ មិន ចេះចប់ នៃវ៉ើសឹន Offline ប្រពៃណី ជា មួយ នឹង ទិដ្ឋភាព សង្គម នៃ Game Online MMORPG។ អ្នក លេង ហ្គេម អាច ស្វែង រក ដោយ ខ្លួន ឯង អំពីផ្នែកថ្មីនៃ ប្រវត្តរបស់ Elder Scrolls។
ចំណុច គួរ ឲ្យ ចាប់អារម្មណ៍ របស់ The Elder Scrolls Online គឺជា ផែន ទី ដ៏ធំទូលាយដែល អ្នក លេង អាច ស្វែងយល់តាម តែ ចិត្តនៅ ពេល អនុវត្តភារកិច្ច។ ពេល ចាប់ផ្តើម លេង អ្នក លេង អាច ចូល តួ ជាអ្នក ទោស មួយ ដែល កំពុង ខំប្រឹងរត់ផុតពីគុក ក្រោយមក ទៀទគឺឆ្ពោះទៅកាន់ប្រាសាទធំដើម្បី អនុវត្តបេសកកម្ម តាម ការគួរ។
របៀបនៃការ ប្រយុទ្ធប្រឆាំង នៅ ក្នុង ហ្គេម នេះ គឺ មិន ខុសប្លែក ពីវ៉ើសឹន   offline ទាំង អស់ប៉ុន្តែ របៀប Combat ត្រូវ បាន កែ សម្រួល ជាច្រើន ហើយ។ តួ ឯកនៅ ក្នុង The Elder Scolls Online នឹង ទទូល បាន បី Skill ពិសេស ហើយ ក៏ អាច ហាត់រៀន បន្ថែម Skill ធម្មតា តាមបំណងប្រាថ្នា។
Triad Wars
ជាការ បន្តនូវ ជោគជ័យ របស់ ហ្គេមOffline Sleeping Dogsដែល សម្រេច បាន កន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គេមនេះUnited Front Gamesបានមាន   សហការជា មួយ Square Enix ដើម្បី បង្កើត ឡើងហ្គេម Triad Wars – វ៉ើសឹន Online របស់ Sleeping Dogs។

ជាទូទៅ របៀបប្រយុទ្ធនៅ ក្នុង Triad Wars គឺ តាម បែប ប្រតិកម្មដែល តួ ឯក អាច ប្រើវីធីវាយប្រហារឬ ប្រើអាវុធជំនាញ ដូច ជា កាំភ្លើងនិងកាំជ្រួច។ ដូច គ្នា នឹង ប្រភេទហ្គេម GTA ហ្គេម Triad Wars នេះមាន ចក្រភពមួយ ដ៏ធំទូលាយ សម្រាប់អ្នក លេង ហ្គេម ស្វែង យល់តាម តែ ចិត្ត។ ចំណុចពិសេស គឺ ចក្រភពនេះ មាន ភាព រសរវើក ដូច ពិភពពិតតែ ម្តងដែល ធ្វើឲ្យអ្នក លេងហ្គេម មាន អារម្មណ៍ថា អ្វីៗកំពុង ប្រព្រឹត្តិឡើងនៅក្នុង ជីវិតពិត។
Triad Wars នេះ មាន មូលដ្ឋាន ក្រាហ្វិក ដ៏ ស្អាតនិង ល្អមើល។ តាម ពិត ពេល សម្លឹង មើល រូបភាព នៅ ក្នុង ហ្គេម Triad Wars យើង អាច មាន ការ ភ័ណ  ច្រឡំថា នេះ ជា ហ្គេម GTA V ដោយ ហេតុ ថា ហ្គេម ទាំង ពីនេះ មាន របៀបលេង ប្រហាក់ប្រហែល គ្នាប៉ុន្តែហ្គេមទាំង ពីរមាន ការ ខុស គ្នា នៅ ត្រង់ ថា បរិបទ របស់GTA V គឺ នៅ អាមេរិក ចំពោះហ្គេម Triad Wars វិញ គឺ យក បរិបទ នៅ Hong Kong តែ ម្តង។
Metal Gear Online
តាម ពិត ហ្គេម Metal Gear Online មិន មែន ជា វ៉ើសឹន មួយ ដោយឡែកទេ ព្រោះវា ត្រឹមតែជា របបមួយ ដែល បាន បញ្ចូល ក្នុង ហ្គេមMetal Gear Solid V: The Phantom Pain។

គួរឲ្យចាប់អារម្មណ៍។ អ្នក លេងហ្គេម មិន ត្រឹមតែ កាន់ កាំភ្លើងចូល ក្នុង វគ្គហ្គេមនិង វាយប្រហារអ្នកលេងផ្សេងៗនៅ ក្នុង ផែនទីតែ ប៉ុណ្ណោះ គឺ អ្នកលេង ត្រូវប្រើជនាញទាំង អស់ ដែល មិន ស្រាប់ ព្រមទាំង ការ លាក់ខ្លួន ការ ឃ្លាំមើល និង ក្បាច់វាយ តទល់ដើម្បី ដណ្តើមឈជ័យជម្នះ។
ហ្គេម នេះ មាន ផែនទីធំទូលាយដែល ធ្វើឲ្យអ្នក លេង អាច លេង តាម ការ ប្រកួតប្រជែងជាក្រុម ចំនួន ៨នាក់ដោយមិន ខ្វល់ពីទិដ្ឋភាព ផែនទី។ អ្នក លេង នៅតែ មាន ចន្លោះប្រហោងខ្លះ ដើម្បី លួច ចូល ក្នុង ទីតាំង ការពារ របស់ ពួកសត្រូវ       សម្រាប់ការ វាយប្រហារពួក គេ។ តាម ធម្មតា ការ សម្លាប់ ពួកសត្រូវដោយ មិន ប្រើអាវុធដែល មាន លក្ខណៈប្រហារ ខ្លាំង គឺ អាច ទទួល បាន ពិន្ទូ បទពិសោធន៍ជា ច្រើន។





Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-06-19 21:52 GMT+8 , Processed in 0.604263 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list