View: 571|Reply: 0

ការប្រកួត Dota 2 The International (TI 7) ឆ្នាំនេះ លុយ​លោត​លើស 24 លាន​ដុល្លារ!

[Copy link]

33

Threads

44

Posts

201

Credits

Full Member

Rank: 3Rank: 3

Credits
201
Post time 2017-08-17 17:02:45 | Show all posts |Read mode
សម្រាប់ប្រិយមិត្ត ដែលនិយមលេងហ្គេម Defend of the Ancient វគ្គ 2 ឬហៅ កាត់ ថា Dota 2 នោះ ប្រាកដ ជា បាន ដឹង អំពី ព្រឹត្តិការណ៍ ប្រកួត ប្រជែង លេង ហ្គេម រកម្ចាស់ជើង ឯកប្រចាំឆ្នាំជាក់ជាមិនខាន តែ បើ អ្នក មិនធ្លាប់បានលេងហ្គេម Dota 2 ឬគ្រាន់តែបានឮគេនិយាយតៗគ្នា នោះ អ្នកគួរតែដឹងថា ឆ្នាំ 2017 នេះ ក្នុងព្រឹត្តិការណ៍ The International ឬហៅកាត់ថា TI ឆ្នាំទី 7 បានកំពុងប្រារព្ធឡើងនៅឯរដ្ឋ Seattle នៅសហរដ្ឋអាមេរិក ដែលមានក្រុមខ្លាំងចូលរួមដល់ទៅ 18 ដើម្បីប្រកួតប្រជែងដណ្ដើម ដំណែង ជើងឯក លេខ 1 ជាមួយនឹងសាច់ប្រាក់កប់ហួសនិស្ស័យ។



ការប្រកួត The International 7 ឆ្នាំនេះ គឺជាកីឡា eSports ដែលបានបំបែកប្រវត្តិសាស្ត្រពិភពលោក ជាច្រើនដងរួចមកហើយ ព្រោះទឹកប្រាក់រាប់លានដុល្លារ ដែលបានមកពីការលេង ហ្គេមនេះ បាន ពង្រីក ទំហំ កាន់ តែ ច្រើនឡើងៗមិនចេះឈប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ 2010 មកម្លេះ។ អ្វីដែលអស្ចារ្យ ហើយពិសេសបំផុតសម្រាប់ឆ្នាំ 2017 នេះនោះគឺថា TI 7 មានសាច់ប្រាក់ (Price Pool) លោតលើស 24 លានដុល្លារឯណោះ គឺដល់ 24,114,940$ ដែលហ្គេម eSports ផ្សេងទៀតមិនទាន់អាចធ្វើទៅ បាននៅ ឡើយ ។ តម្លៃសាច់ប្រាក់នេះនឹងត្រូវចែកជូនទៅកាន់ក្រុមទាំង 18 នោះតែម្ដង ដោយគិតជាភាគរយ ចាប់ ពីក្រុម ទី 18 រហូតដល់ក្រុមលេខ 1 ដែលជាម្ចាស់ជ័យលាភី។



មកដល់ថ្ងៃនេះ ការប្រកួតប្រជែងនៅតែបន្ត ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2017 ខាងមុខ នេះ ឯង ទម្រាំរកឃើញជើងឯកដើម្បីយកទឹកប្រាក់ 10,566,574$ គិតជាភាគរយគឺ 44% និងលេខពីរ បាន ត្រឹមតែ 16% ប៉ុណ្ណោះ ស្មើរនឹង 3,842,390$ ហើយលេខបីបាន 10.5% ស្មើរនឹង 2,521,569$ និង លេខ 4 បាន 7% ស្មើរនឹង 1,681,046$ ត្រឡប់ទៅផ្ទះវិញ។ ដូចនេះសម្រាប់ប្រិយមិត្ត ដែលមិនទាន់ បាន ទស្សនាការប្រកួត ដែលជក់ចិត្តដិតអារម្មណ៍នោះ សូមចូលទៅកាន់ YouTube ហើយទស្សនា ឈុត ឆាក Highlights ល្អៗជាច្រើនតាមរយៈ Channel ឈ្មោះថា Dota Digest តាមរយៈ Link ខាងក្រោម youtube.com/user/RUDota2TV
Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-06-19 21:48 GMT+8 , Processed in 0.623333 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list